ពង្រឹងសមត្ថភាព
ប្រជាពលរដ្ឋ ដើម្បីទាមទារ
អភិបាលកិច្ចល្អ
លេខាធិការដ្ឋាន NSAC ជាអ្នកទទួលពាក្យសុំជំនួយ ដើម្បីធានាថាពាក្យសុំមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសិទ្ធិប្រកួតប្រជែង ដោយអនុលោមតាមលកុ្ខខ័ណ្ឌផ្តល់ជំនួយ ដែលមានចែងក្នុងឯកសារណែនាំរបស់គំរោង។ បន្ទាប់មក ពាក្យនឹងត្រូវដាក់ជូនគណកម្មការផ្តល់ជំនួយឯករាជ្យរបស់គំរោង ដើម្បីពិនិត្យ។ គណកម្មការផ្តល់ជំនួយ គឺមានសមាជិកមកពីតំណាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដែលបានជ្រើសរើសដោយគណកម្មការឯករាជ្រមួយ។
មានតែគណកម្មការផ្តល់ជំនួយតែប៉ុណ្ណោះដែលមានសិទ្ធិសំរេចបេក្ខជនចុងក្រោយសំរាប់ទទួលជំនួយ ដោយផ្អែកលើ លក្ខខ័ណ្ឌដាក់ពិន្ទុដូចខាងក្រោម ៖
បន្ទាប់ពីការពិនិត្យរបស់គណកម្មការផ្តល់ជំនួយ អង្គការមូលនិធិអាស៊ីធ្វើការវាយតម្លៃលើការគ្រប់គ្រងទូទៅ និង ការគ្រប់គ្រងថវិការបស់អង្គការ ដើម្បីធានាថា បេក្ខជនមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវសំរាប់អនុវត្តគំរោងដែល បានទទួលការផ្តល់ជំនួយ។
បេក្ខជននៃគណៈកម្មការផ្តល់ជំនួយត្រូវបានជ្រើសរើសដោយគណៈកម្មការស្រាវជ្រាវមួយដែលមានតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោក មូលនិធិអាស៊ី និងសង្គម ស៊ីវិល ផេ្សងទៀត ដែល តំណាងដោយអង្គការNGO Forum។ បេក្ខជនជាប់ឈ្មោះគឺត្រូវអនុម័តដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សរ ខេង។ មុននឹងចូលជាគណៈកម្មការ សមាជិកគណៈ កម្មការផ្តល់ ជំនួយទាំងអស់ចាំបាច់ត្រូវចុះហត្ថលេខាលើ ក្រមសីលធម៌ ដើម្បីប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ដូចជាមិនគិតប្រយោជន៍ផ្ទាល់ខ្លួន មានភាពសុចរិត វត្ថុវិស័យភាព មានគណនេយ្យភាព រក្សាការសំងាត់ ភាពបើកចំហ ភាពស្មោះត្រង់ និងភាពជាអ្នកដឹកនាំ ។
ដើម្បីធានាអោយដំណើរការជ្រើសរើសគំរោងសំរាប់ផ្តល់ជំនួយកាន់តែមានភាពសុចរិតថែមទៀតនោះ គឺមានគោលនយោបាយមួយទៀត ដែលណែនាំសមាជិកគណកម្មការអំពីបញ្ហាដែលពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ជាក់ ស្តែង ឬទំនាស់ផលប្រយោជន៍ដែលបានដឹងជាមុន។ គោលការណ៍ទាំងនេះផ្តល់នូវសេចក្តីណែនាំយ៉ាងច្បាស់លាស់ដល់សមាជិកគណៈកម្មការផ្តល់ជំនួយ អំពីរបៀបដកខ្លួនចេញពីដំណើរការធ្វើការ សំរេចចិត្តនៅក្នុងករណីដែលមានទំនាស់ផលប្រយោជន៍ ដើម្បីការពារតួនាទីត្រឹមត្រូវរបស់គណៈកម្មការផ្តល់ជំនួយដែលជាអង្គភាពសំរេចចិត្តមួយដែលមានលក្ខណៈឯករាជ្យ ។
Publication of Seven DFGG Learning Notes ...
The NSAC Secretariat has published seven learning notes prepared by the separate implementing agencies (IA) of the DFGG project in conjunction with ...
Fourth Issue of the NSAC Newsletter Published ...
The NSAC Secretariat has published the fourth issue of the project’s newsletter. Available in English and Khmer, the newsletter provides a recap on t ...