ពង្រឹងសមត្ថភាព
ប្រជាពលរដ្ឋ ដើម្បីទាមទារ
អភិបាលកិច្ចល្អ
សមាសភាគស្ថាប័នមិនមែនរដ្ឋ (NSAC) នៃគំរាងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) មានបីកំរិតក្នុងការដោះស្រាយពាក្យបណ្តឹង - ១. រាល់ពាក្យបណ្តឹងដែលទាក់ទងនឹងលក្ខខ័ណ្ឌទូទៅនៃជំនួយ គឺអាចដាក់ពាក្យជាលាយលក្ខ អក្សរមកលេខាធិការដ្ឋាន NSAC ២. ពាក្យបណ្តឹងក៏អាចដាក់ត្រង់ទៅគណៈកម្មការរផ្តល់ជំនួយ (GMC) បានដែរ ចំពោះ បញ្ហាដែលទាក់ទងទៅនឹងដំណើរការជ្រើសរើសគំរោងសំរាប់ផ្តល់ជំនួយ និង ៣. ជាចុងក្រោយគេដាក់ពាក្យបណ្តឹងទៅគណៈកម្មការដោះស្រាយវិវាទនៃគំរាងអភិបាកិច្ចល្អមូលដ្ឋាន (DFGG)។
ពាក្យបណ្តឹងទាំងអស់ដែលដាក់មកលេខាធិការដ្ឋាន NSAC នឹងត្រូវរក្សាទុកដោយលេខាធិការដ្ឋាន NSAC ដោយមានដាក់លេខកូដ (ID code)។ អ្នកអាចដាក់ពាក្យបណ្តឹងមកលេខាធិការដ្ឋាន NSAC តាមរយ:អ៊ីម៉ែលដោយប្រើប្រាស់ទំរង់ដែលបានផ្តល់ជូន សូមផ្ញើរតាម អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។ ឬតាមរយ:សំបុត្រមកលេខាធិការដ្ឋាន NSAC ផ្ទះលេខ៥៩ ផ្លូវឧកញ្ញាពេជ្រ (ផ្លូវលេខ ២៤២) ភ្នំពេញ កម្ពុជា រាល់ពាក្យបណ្តឹងនឹងទទួលសំបុត្រឆ្លើយតបក្នុងកំឡុងពេលប្រាំថ្ងៃនៃថ្ងៃធ្វើការដោយមានភ្ជាប់នូវរបៀបពិនិត្យដោះស្រាយពាក្យបណ្តឹង។ ពាក្យបណ្តឹងនឹងដាក់ទៅតាមប្រព័ន្ឋមួយដែលងាយស្រួលក្នុងការស្រាវជ្រាវរកដំណើរដើមទងរបស់វា ដូច្នេះពាក្យបណ្តឹងនឹងត្រូវរៀបចំតាមក្រុម និងត្រូវបានឆ្លើយតបយ៉ាងជាក់លាក់។ លើសពីនេះទៀត ពាក្យបណ្តឹងនឹងត្រូវពិភាក្សាក្នុងរង្វង់លេខាធិការដ្ឋាន និងឆ្លើយតបជាលាយលក្ខអក្សរក្នុងកំឡុងពេលពីរសប្ដាហ៏។ លេខាធិការដ្ឋាន នឹងរៀបចំប្រជុំជាមួយភាគីតវ៉ា បើចាំបាច់។ លេខាធិការដ្ឋាននឹងធ្វើការពិនិត្យផ្ទៃក្នុងរាល់ប្រាំមួយខែម្តងទៅលើយន្តការដោះស្រាយវិវាទ និងធ្វើការកែតំរូវចំណុចចាំបាច់ផ្សេងៗ។
បើសិនដើមបណ្តឹងមិនពេញចិត្តទៅនឹងការឆ្លើយតបរបស់លេខាធិការដ្ឋាន ឬមានបណ្តឹងទាក់ទងនឹងដំណើរការសំរេចរបស់គណៈកម្មការផ្តល់ជំនួយ គេអាចសរសេរពាក្យបណ្តឹងផ្ទាល់ទៅគណៈកម្មការផ្តល់ជំនួយ ដោយប្រើទំរង់សំរាប់ការផ្តល់យោបល់។ លេខាធិការដ្ឋាន NSAC នឹងទទួលយកពាក្យបណ្តឹងដោយដាក់លេខកូដច្បាស់លាស់ រួចហើយផ្ញើរទៅប្រធានគណៈកម្មការផ្តល់ជំនួយេដើមី្បចាត់វិធានការ។ គណៈកម្មការផ្តល់ជំនួយនឹងចេញលខិតទទួលស្គាល់ពាក្យបណ្តឹងក្នុងពេលប្រាំថ្ងៃនៃថ្ងៃធ្វើការដោយភ្ជាប់ជាមួយនូវរបៀបនៃពិនិត្យនិងដោះស្រាយពាក្យបណ្តឹង។ ឆ្លើយតបជាលាយលក្ខអក្សរក្នុងកំឡុងពេលពីរសប្ដាហ៏។ គណៈកម្មការផ្តល់ជំនួយអាចធ្វើការសំរបសំរួលអោយមានការប្រជុំជាមួយអ្នកតវ៉ាបើសិនចាំបាច់។ ដើម្បីដោះស្រាយពាក្យបណ្តឹងក្នុងលក្ខណ:សមរម្យ គណៈកម្មការផ្តល់ជំនួយ នឹងរៀបចំគណៈកម្មការរងដើម្បីដោះស្រាយពាក្យបណ្តឹង។
ជាទីបញ្ចប់ បើសិនដើមបណ្តឹងមិនពេញចិត្តទៅនឹងការឆ្លើយតបរបស់លេខាធិការដ្ឋាន គណៈកម្មការផ្តល់ជំនួយ ឬមានការតវ៉ាទៅលើគំរោង DFGG ទាំងមូល គេអាចសរសេរទៅគណៈកម្មការដោះស្រាយវិវាទទូទៅនៃគំរាងអភិបាលកិច្ចល្អមូលដ្ឋាន ដែលសំរបសំរួលដោយអង្គភាពសំរបសំរួលគំរោង DFGG ដែលមានអស័យដ្ឋាន ផ្លូវ២៧៥ វិថីនរោតម្ត បន្ទប់លេខ២១៤ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ភ្នំពេញ។ អង្គភាពនេះនឹងធ្វើការប្រជុំគ្នាទៅតាមករណីនិមួយៗ ដោះស្រាយបណ្តឹងទៅតាមគោលការណ៏ណែនាំដែលមានស្រាប់ និងជួបប្រជុំជាមួយអ្នកពាក់ព័ន្ឋចាំបាច់។ អ្នកពាក់ព័ន្ឋរបស់ NSAC ទាំងអស់ ដែលមានស្ថាប័នរដ្ឋនិងស្ថាប័នមិនមែនរដ្ឋគឺអាចដាក់ពាក្យបណ្តឹងមកគណៈកម្មការដោះស្រាយបណ្តឹងនៃ DFGG បាន ។
The NSAC Secretariat received a complaint from the NGO Advocacy Network for Development (NAND) based in Battambang on August 10, 2010 via e-mail regarding the grants selection process under NSAC’s medium and large grants competition. In accordance with the project’s operations manual, the complaint was logged and given a unique ID number. Further, a grievance committee, a sub-committee of the grant-making committee, was formed to review and respond to the complaint (Complaint # NAND082010). The grievance committee formally responded to the complaint on August 23, within the specified two-week period. Please find below links to the original complaint and the GMC’s response.
Publication of Seven DFGG Learning Notes ...
The NSAC Secretariat has published seven learning notes prepared by the separate implementing agencies (IA) of the DFGG project in conjunction with ...
Fourth Issue of the NSAC Newsletter Published ...
The NSAC Secretariat has published the fourth issue of the project’s newsletter. Available in English and Khmer, the newsletter provides a recap on t ...