ពង្រឹងសមត្ថភាព
ប្រជាពលរដ្ឋ ដើម្បីទាមទារ
អភិបាលកិច្ចល្អ
គំរោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) គឺជាគំរោងពិសេសមួយដែលបានទទួលការឧបត្ថម្ភថវិកាពីធនាគារពិភពលោក ដើម្បីធ្វើការលើផ្នែកអភិបាលកិច្ចល្អសំរាប់រយៈពេល ៤ ឆ្នាំ ដោយបានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ ២០០៩។ គំរោងនេះមានបំណងជួយប្រជាពលរដ្ឋក្នុងការទាមទារអោយមានការអនុវត្តវិធីសាស្ត្រអភិបាលកិច្ចល្អ ដោយគាំទ្រ គណនេយ្យភាពសង្គម និងវិធីសាស្ត្រអភិបាលកិច្ចផ្សេងៗទៀតដែលមានលក្ខណៈច្នៃប្រឌិត ។ សមាសភាគស្ថាប័នមិនមែនរដ្ឋ (NSAC) ដែលជាផ្នែក ដ៏ចំបងមួយនៃគំរោងអភិបាលកិច្ចល្អមូលដ្ឋាន មានគោលបំណងពង្រីកវិសាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋដទៃទៀត ដើម្បីធ្វើអោយរដ្ឋមានការទទួលខុសត្រូវ និង ឆ្លើយតបទៅនឹងតំរូវការរបស់ពួកគេ។ ក្រៅពីនេះ DFGG មានគោលបំណងបង្កើនសមត្ថភាពរបស់រដ្ឋអោយកាន់តែមានតម្លាភាព គណនេយ្យភាព និងមានការចូលរួម ។ គំរោងនេះកើតចេញដោយផ្ទាល់ពីរបៀបវារៈនៃកំណែទំរង់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកអភិបាលកិច្ចល្អជាស្នូលនៃយុទ្ធសាស្ត្រកំណែទំរង់របស់រដ្ឋាភិបាលកម្ពុជា (ដូចជា យុទ្ធសាស្ត្រចតុកោណ ឆ្នាំ ២០០៤-២០០៨ ផែនការសកម្មភាពអភិបាលកិច្ច និងគោល នយោបាយនានា ដែលគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ) ។
ដោយមានការសំរបសំរួលពីក្រសួងមហាផ្ទៃ គំរោង DFGG ត្រូវបានរៀបចំឱ្យគាំទ្រទាំងស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ដើម្បីគាំទ្រកំណែទំរង់ផ្នែកអភិបាលកិច្ច។ ក្រសួងមហាផ្ទៃ មានតួនាទីចំបងក្នុងការសំរបសំរួលការចែករំលែកព័ត៌មាន និងការលើកកំពស់ភាពជាដៃគូគ្រប់សមាសភាគទាំងអស់របស់គំរោងអភិបាលកិច្ចល្អមូលដ្ឋាន។
ផ្នែកទីមួយនៃគំរោងអភិបាលកិច្ចល្អមូលដ្ឋាន គឺគាំទ្រស្ថាប័នរដ្ឋដែលមានឈ្មោះដួចខាងក្រោម ៖
គំរោង DFGG ធ្វើការលើវិស័យកំណែទំរង់ដូចខាងក្រោម ៖
NSAC មានគោលបំណង ៖
ជំនួយអភិវឌ្ឍន៍អន្តរជាតិ (ជំនួយលេខ H៤៤១KH)
៤.២៧៥.០០០ ដុល្លាអាមេរិក
ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០០៩
ថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៣
មូលនិធិអាស៊ី
P.O. Box 536 ភ្នំពេញ កម្ពុជា ។
ទូរស័ព្ទៈ ៨៥៥-(០)២៣ ២១០ ៤៣១
ទូរសារៈ ៨៥៥-(០)២៣ ២១៧ ៥៥៣
អ៊ីមែល:
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។
www.asiafoundation.org
លោក អនដ្រេអេស៍ ដុក
មូលនិធិអាស៊ី
P.O. Box 536 ភ្នំពេញ កម្ពុជា ។
ចេណែល ភ្លីមម័រ
ធនាគារពិភពលោក
ផ្ទះលេខ ១១៣ មហាវិថីនរោត្តម ភ្នំពេញ កម្ពុជា ។
ទូរស័ព្ទៈ ៨៥៥-(០)២៣ ២១៧ ៣០៤
ទូរសារៈ ៨៥៥-(០)២៣ ២១០ ៥០៤
Publication of Seven DFGG Learning Notes ...
The NSAC Secretariat has published seven learning notes prepared by the separate implementing agencies (IA) of the DFGG project in conjunction with ...
Fourth Issue of the NSAC Newsletter Published ...
The NSAC Secretariat has published the fourth issue of the project’s newsletter. Available in English and Khmer, the newsletter provides a recap on t ...